loading...
 

Unknown Unknown Author
Title: Ronaldo​ គ្មាន​ឈ្មោះ​ ក្នុង​បញ្ជី​កីឡាករ​ល្អ​បំផុត​​ទាំង​៥​នាក់ នៅ​ Euro 2016
Author: Unknown
Rating 5 of 5 Des:
UEFA បាន​​បង្ហាញ​លទ្ធផល​​កីឡាករ​ដែល​លេង​ល្អ​បំផុត​នៅ​ Euro 2016​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ល្អៗ​បំផុត​៥​នាក់​ ពុំ​មាន​ឈ្មោះ​​ប្រធាន​ក្រុម​ជ...
UEFA បាន​​បង្ហាញ​លទ្ធផល​​កីឡាករ​ដែល​លេង​ល្អ​បំផុត​នៅ​ Euro 2016​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ល្អៗ​បំផុត​៥​នាក់​ ពុំ​មាន​ឈ្មោះ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ Cristiano Ronaldo ឡើយ ទោះ​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​ពាន​រង្វាន់​ក៏​ដោយ។
បើ​តាម​តារាង​ UEFA Player Barometer បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ខ្សែ​បម្រើ​ Dimitri Payet ​របស់​បារាំង​ ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​១, ខ្សែ​បម្រើ​ Antoine Griezmann ​របស់​បារាំង ដែល​ជា​​ម្ចាស់​ស្បែក​ជើង​មាស បាន​លេខ​២, Gareth Bale ​តារា​ឆ្នើម​​ក្រុម​វែល​ បាន​លេខ​៣, ខ្សែ​បម្រើ​ Toni Kroos ​របស់​អាល្លឺម៉ង់ ទទួល​បាន​លេខ​៤ និង​​​​លេខ​៥ បាន​លើ​ខ្សែ​បម្រើ​បែលហ្សិក​ Kevin De Bruyne។ រីឯ​ CR7 បាន​ចំណាត់​ថ្នាក់​លេខ​៧ ក្រោម​ Eden Hazard របស់​បែលហ្សិក​​ នៅ​លេខ​៦។

ការ​វាយ​តម្លៃ​កីឡាករ​ល្អ​បំផុត​នៅ​ Euro 2016 របស់​ UEFA Player Barometer គឺ​គិត​លើ​ទម្រង់​លេង​ជាក់​ស្ដែង​​របស់​កីឡាករ​​ទាំង​​អស់​ ដោយ​មាន​ស្ថិតិ​ច្បាស់​លាស់ រួម​មាន​ទាំង​ការ​ស៊ុត​បញ្ចូល​ទី Assists ​​ការ​ប្រជែង​យក​បាល់ សហការ​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ល្អ…និង​គិត​លើ​បញ្ហា​របួស​ផង​ដែរ៕

ទទួលបានដោយមិនគិតថ្លៃចំពោះការចុចដប់នាក់ដំបូង!!!

loading...

ចំណេះដឹងពីបញ្ហាសុខភាព និងការសម្រក់ទម្ងនិបែបធម្មជាត់ សុខភាពផ្លូវភេទ

 
Top