“Boung Ban Ja Thorn” គឺជាប្រលោមលោកល្បីមួយរបស់ថៃ ដោយសាច់រឿងនិយាយពីនារីម្នាក់ដែលបានឆ្លងភពទៅជួបស្នេហ៍ជាមួយតួ ឯកប្រុសជាអ្នកមានវង្សត្រកូលខ្ពង់ខ្ពស់អំឡុង ៥០-៦០ឆ្នាំមុនសម័យកាលរបស់នាង។ រឿងនេះដែរនឹងត្រូវចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍លេខ៣ថៃ។
តារាដែលមានវត្តមានក្នុងពិធីរួមមានៈ Pun janprama, Sara Legge , Prang Kannarun,Pijittra Siriwetchapan តួឯកទាំងពីរ Mario MaurerនិងMai Davika និងតារាផ្សេងៗទៀត។ រឿងនេះត្រូវបានថតជារឿងភាគម្ដងហើយ កាលពីឆ្នាំ២០០២ ដោយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដែលកាលនោះតួឯកប្រុសស្រីគឺ Chakrit Yamnarm និង Pim Marsha៕