តាមរយៈកិច្ចសហការនេះ វីង មានបំណងផ្ដល់ជូននូវបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនដែលទៅពិសាអាហារនៅ KFC ដើម្បីទូទាត់ប្រាក់កាន់តែលឿន កាន់តែងាយស្រួល ដោយប្រើកាត វីង សម្រាប់ឆូតទូទាត់ក្នុងការទិញអាហារដែលអ្នកពេញចិត្ត នៅគ្រប់សាខារបស់ KFC គ្រប់ទីកន្លែងនៅកម្ពុជា។
លើសពីនេះ អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១០% លើរាល់ការកុម្ម៉ង់មុខម្ហូបណាមួយនៅ KFC ផងដែរ។ កាន់តែពិសេស រៀងរាល់ថ្ងៃពុធ អតិថិជន វីង អាចទទួលបានការបញ្ចុះតម្លៃដល់ទៅ៥០%សម្រាប់ការទូទាត់តាមកាត វីង។ ការផ្តល់ជូននេះ គិតចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃទី១៣ -តុលា-២០១៦។
អ្នកដែលចង់បើកគណនី វីង អាចមកបើកបានយ៉ាងងាយដោយគ្រាន់តែភ្ជាប់មកជាមួយឯកសារណាមួយក៏បានដូចជា អត្តសញ្ញាណប័ណ្ណ ប័ណ្ណបើកបរ លិខិតឆ្លងដែន ឬកាតមន្ត្រីរាជការ ទៅកាន់ហាងសាខា KFC ណាមួយដែលនៅជិតអ្នក ដើម្បីបើកគណនី វីង ដោយឥតគិតថ្លៃ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកនៃធនាគារឯកទេសវីង ថ្លែងថា “យើងពិតជារីករាយក្នុងការផ្តល់ជូនសេវាកម្មបន្ថែម ដែលមានតម្លៃបំផុតសម្រាប់អតិថិជន និងដៃគូរបស់យើងជាមួយនឹង KFC ដែលជាម្ចាស់ម៉ាកអន្តរជាតិដ៏ល្បីក្នុងកម្ពុជា។ នេះគឺជាការបោះជំហានទៅមុខដ៏ធំមួយក្នុងការបង្កើតនូវដំណោះស្រាយលើការទូទាត់សាច់ប្រាក់កាន់តែងាយស្រួលជាមួយនឹងវិស័យម្ហូបអាហារ”។
អតិថិជនអាចទូទាត់បានយ៉ាងងាយស្រួលរាល់ការជាវនៅភោជនីយដ្ឋាន KFC។ អតិថិជនដែលមានគណនី វីង ក៏អាចប្រើប្រាស់នូវសេវាកម្មរបស់វីងជាច្រើនដូចជា វេរលុយ បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ និងទូទាត់តាមអនឡាញជាដើម។ រាល់ប្រតិបត្តិការទាំងអស់ អ្នកគ្រាន់តែចុច *989# នៅលើទូរសព្ទដៃរបស់អ្នកដោយឥតគិតថ្លៃ ឬទាញយកកម្មវិធី Wing Mobile App ដោយគ្រាន់តែវាយពាក្យ “Wing Money” នៅក្នុង App Store សម្រាប់ iOS និង Google Play សម្រាប់ Android។
ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង សេវាផ្ទេរប្រាក់ចល័តដែលឈានមុខគេនៅក្នុងប្រទេស បានសហការជាមួយក្រុមហ៊ុនល្បីៗឈានមុខគេក្នុងការប្តេជ្ញាសម្រាប់ការផ្តល់នូវ សេវាកម្មហិរញ្ញវត្ថុដែលងាយស្រួលនៅកម្ពុជា ជាពិសេសដើម្បីផ្តល់ប្រយោជន៍ដល់អតិថិជន។ តាមរយៈសេវាកម្មនេះ វីងបានផ្តល់ជូននូវដំណើរការសេវាផ្ទេរប្រាក់ ដែលលឿន សុវត្ថិភាព និងងាយស្រួល ជាមួយនឹងការវេរប្រាក់ បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីង នៅហាងលក់រាយ) និងការទូទាត់តាមអ៊ីនធឺណិត។ សម្រាប់ព័ត៌មានបន្ថែម សូមចូល www.wingmoney.com ឬទាក់ទង ០២៣ ៩៩៩ ៩៨៩ ៕