ពាក្យបណ្ដឹងនោះគេបានចោទ Facebook ថាបានបង្កភាពងាយស្រួល និងរហ័ស ផ្នែកទំនាក់ទំនងដល់ក្រុមអ្នកវាយប្រហារ ដែលគេស្គាល់ថាជាក្រុម Hamas។ លើសពីនេះ គេរកឃើញថា មេដឹកនាំជាច្រើនរបស់ក្រុម Hamas គឺសុទ្ធតែមានគណនី Facebook ផ្លូវការ ហើយពួកគេតែងតែប្រើនូវបណ្ដាញសង្គម ដើម្បីពិភាក្សា ជាមួយសមាជិក។
អ្នកនាំពាក្យរបស់ Facebook បានចេញមកច្រានចោលនូវការចោទប្រកាន់នេះ ប៉ុន្តែតុលាការ នឹងបន្តការស៊ើបអង្កេត ហើយបើរកឃើញថា Facebook មានពាក់ព័ន្ធជាមួយក្រុម Hamas បណ្ដាញសង្គមមួយនេះអាចនឹងត្រូវពិន័យផ្សេងៗ និងត្រូវបង់សំណង ១ ពាន់លានដុល្លារ៕