ម្ចាស់ក្លឹប West Ham ប្រាប់ Real បើចង់បាន Payet ទាល់តែចាយ១០០លានផោន
Payet វ័យ២៩ឆ្នាំ បានជាប់ឈ្មោះជាកីឡាករល្អបំផុត នៅព្រឹត្តិការណ៍ Euro 2016។ អតីតកីឡាករក្រុម Marseille រូបនេះ បានផ្ទេរមកក្លឹប West Ham កាលដើមរដូវកាលមុន ក្នុងតម្លៃ១០,៧លានផោន និងទើបតកុងត្រា៥ឆ្នាំកន្លះជាមួយក្លឹបញញួរយក្សទៀត កាលខែកុម្ភៈ។ ប៉ុន្តែកាលមុនតកុងត្រា តារាឆ្នើមរូបនេះ ធ្លាប់ត្រូវក្លឹបយក្សអេស្ប៉ាញ Real ចាប់អារម្មណ៍ខ្លាំង ដោយឲ្យថ្លៃប្រហែល៤០លានផោន។
លោក Sullivan បានប្រាប់ដល់ Daily Mirror ថា៖ “Payet មិនមែនសម្រាប់លក់ទេ គ្រាន់តែមានក្លឹបធំមួយចង់បានគាត់។ គាត់នៅជាប់កុងត្រានៅឡើយ។ ជាមួយនឹងអាយុបច្ចុប្បន្នរបស់គាត់ គាត់មានតម្លៃ១០០លានផោន។ គាត់ជាកីឡាករដែលមានទេពកោសល្យបំផុត ហើយប្រហែលជាកីឡាករ ដែលទាត់ហ្វ្រីឃីតល្អបំផុតលើពិភពលោក។ បើមានក្លឹបណា ហ៊ានបំបែកកំណត់ត្រាលើលោក ចង់ទិញយកគាត់ យើងនឹងពិចារណា ប៉ុន្តែត្រូវមានការយប់ព្រមទាំងអស់គ្នា”៕