ក្រោយពីមានការបាញ់សម្លាប់លោកបណ្ឌិតកែម ឡី នៅឯស្តារម៉ាត ស្ដុបបូគោ កាលពីថ្ងៃទី ១០ កក្កដា ២០១៦ កន្លងមកនោះ លោកបណ្ឌិត កែម ឡី បានក្លាយទៅជាវីរបុរស ក្នុងដួងចិត្តប្រជាជនខ្មែរ គ្រប់រូប។
រាប់ចាប់ពីថ្ងៃខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី រហូតមកដល់ថ្ងៃនេះ គឺមានរយៈពេល ៧ ថ្ងៃមកហើយ។ ដើមឡើយក្រុមគ្រួសារសព គ្រោងដង្ហែសពទៅកាន់ខេត្តតាកែវ នៅថ្ងៃអាទិត្យស្អែក ប៉ុន្ដែ ដោយមានការស្នើសុំពីមហាជនឲ្យនៅតំកល់នៅវត្តចាស់ ដូច្នេះ ពិធីដង្ហែបានពន្យារពេល ដោយមិនទាន់មានថ្ងៃកំណត់នៅឡើយ។