loading...
 

Unknown Unknown Author
Title: ទទួលទាន​អាហារ​​ល្ងាច​មុន​ម៉ោង​7​និង​អាហារ​​ព្រឹកក្រោយ​ម៉ោង​7​បន្តិច​អាច​ទប់ស្កាត់​ការ​ឡើង​ទម្ងន់
Author: Unknown
Rating 5 of 5 Des:
មនុស្ស​មួយ​ចំនួន​ពិសេស​ស្ត្រី​តែង​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដើម្បី​បញ្ចៀស​ការ​ឡើង​ទម្ងន់ ។ ប៉ុន្តែ​ទ​ង្វើ​នោះ​អាច​មិន​ត្រឹមត្រូវ​នោះ​ទេ​ដ...
មនុស្ស​មួយ​ចំនួន​ពិសេស​ស្ត្រី​តែង​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​ដើម្បី​បញ្ចៀស​ការ​ឡើង​ទម្ងន់ ។ ប៉ុន្តែ​ទ​ង្វើ​នោះ​អាច​មិន​ត្រឹមត្រូវ​នោះ​ទេ​ដ្បិត​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា គន្លឹះ​សំខាន់​គឺ​ស្ថិត​នៅ​លើ​ពេលវេលា​ដែល​គេ​ចាប់ផ្តើម​ទទួលទាន​អាហារ​ទាំង​៣​ពេល ។
យោង​តាម​ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​របប​អាហារ Forza Supplements ឱ្យ​ដឹង​ថា ដើម្បី​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​ខ្លួន​ដែល​បណ្តាល​មក​ពី​ការ​ទទួលទាន​អាហារ​ក្នុង​មួយ​ថ្ងៃ​៣​ពេល គេ​ចាំបាច់​ត្រូវ​លៃ​ពេល​ទទួលទាន ។ ពេលវេលា​ល្អ​បំផុត​សម្រាប់​ទទួលទាន​អាហារ​ពេល​ព្រឹក​គឺ​ក្រោយ​ម៉ោង​៧​បន្តិច មាន​ន័យ​ថា អាច​ម៉ោង​៧​និង​១១​នាទី ។

ចំណែក​ពេលវេលា​សម្រាប់​អាហារ​ថ្ងៃត្រង់​គឺ​នៅ​ម៉ោង ១២ និង​៣៨​នាទី ពោល​គឺ​ចន្លោះ​ពី​ម៉ោង​១២​និង​៣០​នាទី​ទៅ​ម៉ោង​១ ។ រីឯ​ពេល​ល្អ​បំផុត​សម្រាប់​ទទួលទាន​អាហារ​ពេល​ល្ងាច​គឺ​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង ៦​និង​៣០​នាទី ។

ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ទៀត​ថា ៨៤​ភាគរយ​នៃ​អ្នកជំនាញ​ខាង​របប​អាហារ​គិត​ថា ការ​កំណត់​ពេលវេលា​ទទួលទាន​អាហារ​ទាំង​៣​ពេល​គឺ​ពិតជា​មាន​សារសំខាន់​បំផុត​សម្រាប់​អ្នក​ដែល​មិន​ចង់​ឡើង​ទម្ងន់​ខ្លួន ។
នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Forza Supplements លោក Lee Smith ថ្លែង​ថា​៖ «​រឿង​សំខាន់​សម្រាប់​អ្នកជំនាញ​របប​អាហារ​ភាគច្រើន​គឺ​មិនមែន​ស្ថិត​នៅ​លើ​រយៈពេល​ដែល​ពួក​គេ​ទទួលទាន​នោះ​ទេ តែ​គឺ​ស្ថិត​នៅ​លើ​ថា​តើ​ចាប់ផ្តើម​នៅ​ពេល​ណា ? យើង​បាន​រក​ឃើញ​ថា ពេល​ដែល​ល្អ​ប្រសើរ​បំផុត​សម្រាប់​អាហារ​ពេល​ព្រឹក​គឺ​ម៉ោង ៧​និង​១១​នាទី អាហារ​ថ្ងៃត្រង់ ម៉ោង ១២​និង​៣៨​នាទី ខណៈ​ម៉ោង ៦​និង​១៤​នាទី​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច ។ ប៉ុន្តែ​តាម​ពិត​ទៅ គឺ​គ្មាន​អ្នក​ណា​អាច​ប្រតិបត្តិ​តាម​ពេលវេលា​នោះ​ដោយ​ឥត​ល្អៀង​បាន​ទេ​» ។

លោក Smith បាន​បន្ត​ថា វិធីសាស្ត្រ​ទប់ស្កាត់​ការ​ឡើង​ទម្ងន់​ដ៏​ជោគជ័យ​មួយ​ផ្សេង​ទៀត​គឺ មិន​ត្រូវ​គេចវេះ​អាហារ​ណាមួយ​ក្នុង​ចំណោម​ទាំង​៣​ពេល​ជា​ពិសេស​អាហារ​ពេល​ព្រឹក ។ លោក​ថា លទ្ធផល​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អាហារ​ពេល​ព្រឹក​មាន​សារៈសំខាន់​ជាងគេ​ក្នុង​ចំណោម​អាហារ​ទាំង​៣​ពេល ។ ការ​គេចវេះ​វា​នឹង​រឹតតែ​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​ខ្លាំង ហើយ​បង្កើន​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​និង​ពេល​ល្ងាច ។

ទោះ​ជាយ៉ាង​ណា គេ​មិន​ត្រូវ​គេចវេះ​មិន​ទទួលទាន​អាហារ​ណាមួយ​ក្នុង​ចំណោម​ទាំង​៣​ពេល​ឬ​ទទួលទាន​អាហារ​ពេល​ល្ងាច​ខកពេល​យប់​ជ្រៅ​នោះ​ទេ ។ ការ​ទទួលទាន​កៀក​ពេល​ចូល​ដំណេក​ធ្វើ​ឱ្យ​កម្រិត​ស្ករ​ក្នុង​ឈាម​និង​អ័រម៉ូន​អាំង​ស៊ុ​យ​លី​ន​កើន ៕

ទទួលបានដោយមិនគិតថ្លៃចំពោះការចុចដប់នាក់ដំបូង!!!

loading...

ចំណេះដឹងពីបញ្ហាសុខភាព និងការសម្រក់ទម្ងនិបែបធម្មជាត់ សុខភាពផ្លូវភេទ

 
Top