យោងតាមពាក្យបណ្តឹងរបស់ស្ត្រីឈ្មោះ ហម សាវី អាយុ ៣៧ឆ្នាំ រស់នៅភូមិចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស្វាយទទួល បានកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១២និង ៥០នាទី គឺបានប្តឹងដោយចោទប្រកាន់ទៅលើឈ្មោះ សាន វឌ្ឍនៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុ ជាមួយគ្នា ដែលបានចាប់រំលោភកូនស្រីរបស់គាត់ ដែលមាន ឈ្មោះ ភា ចាន់ថន អាយុ១៣ឆ្នាំ រហូតបានសម្រេច ខណៈ ដែលខ្លួនរវល់ចេញទៅធ្វើការនៅឯព្រំដែនកម្ពុជា ថៃ ហើយ ជីដូនរបស់វាកំពុងសម្រាកនៅក្នុងផ្ទះ ។
loading...
តាមការរៀបរាប់ពីក្មេងស្រីរងគ្រោះបាននិយាយថា កាលពីថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨និង៣០នាទីយប់ ឈ្មោះ សាន វឌ្ឍនៈ នេះបានចូលមកចាប់ខ្លួន នៅពេលដែល រូបនាងកំពុងបិទទ្វារចង្ក្រានបាយខាងក្រោយផ្ទះ ហើយបាន អូសទៅក្រោមដើមក្រសាំង វាលស្រែខាងក្រោយផ្ទះរបស់ខ្លួន ចំងាយប្រហែល១០០ម៉ែត្រ ដោយបានធ្វើសកម្មភាពចាប់ រំលោភខ្លួនរហូតបានសំរេច ទើបគាត់វិលត្រឡប់ទៅផ្ទះរបស់ គាត់វិញ ដោយសារតែមានការឈឺចាប់ខ្លាំងពេក ខ្លួនក៏បាន ប្រាប់ទៅជីដូនដែលកំពុងសម្រាកនៅខាងក្នុងផ្ទះ បន្ទាប់ពីខ្លួន បានវិលមកវិញ ។
loading...
ដោយសារតែជាប់រវល់ធ្វើការអោយគេផង ទើបមានការយឺត យ៉ាវក្នុងការដាក់ពាក្យប្តឹង ព្រោះទំរាំធ្វើដំណើរមកដល់ស្រុក កំណើតវិញ ។ ដោយឡែកលោក វរសេនីយ៍ទោ គិត ហ៊ាង អធិការនគរបាលស្រុកមោងឫស្សី ក្រោយពីបានទទួលពកា្យ បណ្តឹងភ្លាម លោកបានសុំគោលការទៅលោកព្រះរាជអាជ្ញា នួន សាន ព្រមទាំងបានចាត់កំលាំងចុះទៅធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើយកមកកាន់អធិការដ្ឋានដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះបានសារភាពថា ខ្លួន ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ក្មេងស្រីរងគ្រោះ យ៉ាងពិតប្រាកដ ដោយសារតែមានអារម្មណ៍ខ្លាំងពេក។ ដូច្នេះ ទើបបច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូន ខ្លួនទៅកាន់ការិយាល័យជំនាញចាត់ការតាមផ្លូវច្បាប់ ៕