ប្តីសង្ស័យ ក៏លួចបង្កប់កាមេរ៉ា ទើបដឹងថាប្រពន្ធខ្លួន ពិតជាឃោរឃៅមែន (មានវីដេអូ)
យ៉ាងណាមិញ តាមរយៈខ្សែវីដេអូឃ្លីប ដែលបានបង្ហាញឡើងនោះ បានថតជាប់ទិដ្ឋភាព ឃោរឃៅរបស់ស្រ្តីជាម្តាយម្នាក់ អង្គុយនៅលើគ្រែ ក្នុងបន្ទប់គេង ហ៊ានលើកដៃវាយធ្វើបាប កូនតូចរបស់ខ្លួនជាប្រចាំ ស្ថិតក្នុងរូបភាព រំលោភបំពានលើសិទ្ធិកុមារយ៉ាងធ្ងន់ធ្ង។ ស្រ្តីជាម្តាយរូបនេះ បានប្រើហិង្សា ចាប់លើកបោះៗ កូនរបស់ខ្លួន ហើយថែមទាំងចាប់ច្របាច់.ក និងវាយតប រុញលើខ្នងកុមាររងគ្រោះ ជាមួយនឹងការប្រើកម្លាំងដៃ ធ្ងន់ៗថែមទៀតផង ដោយមិនដឹងមូលហេតុ។កាមេរ៉ានិងរូបភាពដែលមិនគួរឲ្យជឿនេះ បានលេចចេញជារូបរាង និងភស្ថុតាងពិតប្រាកដ ក្រោយពីបុរសជាស្វាមី កើតការសង្ស័យលើប្រពន្ធខ្លួនឯង ខណៈប្រពន្ធរបស់គាត់តែងតែ ធ្វើសកម្មភាពខុសប្លែកពីធម្មតា និងថែមទាំងមាន របួសស្នាមលើកូនស្ទើររាល់ថ្ងៃផងដែរ។បើតាមការឲ្យដឹងពី បុរសជាស្វាមី បានរៀបរាប់មកកាន់ អ្នកយកព័ត៌មានថា «ខ្ញុំមានការសង្ស័យទៅលើប្រពន្ធខ្ញុំ ជាយូរណាស់មកហើយ ថានាងច្បាស់ជាអ្នកវាយធ្វើបាបលើកូន ជាក់ជាមិនខាន ទើបខ្ញុំសម្រេចចិត្ត ដំឡើងកាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់គេងមួយ ដើម្បីតាមដានពីសកម្មភាព របស់នាងតែម្តងទៅ» ។
គួរឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅក្នុងទីក្រុង Bareilly រដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា។ បច្ចុប្បន្នគេមិនទាន់ដឹងច្បាស់ ជុំវិញនឹងករណីមួយនេះនៅឡើយនោះទេ ថាតើបុរសជាស្វាមី និងនាងប្រពន្ធ ដោះស្រាយគ្នាបែបម៉េចទៅហើយ៕