ភពពុធស្ថិតនៅកៀកនឹងព្រះអាទិត្យជាងគេដោយមានចម្ងាយប្រមាណ ៥៨ លានគីឡូម៉ែត្រប៉ុណ្ណោះ ហេតុនេះព្រះអាទិត្យមើលចេញពីភពពុធឃើញថាមានទំហំធំជាង ព្រះអាទិត្យលើផែនដីបីដង។
បើមើលចេញពីសុក្រដែលស្ថិតនៅចម្ងាយ ប្រមាណ ១០៨ លានគីឡូម៉ែត្រពីព្រះអាទិត្យ គេសង្កេតឃើញព្រះអាទិត្យមិនអាចឃើញច្បាស់ឡើយ ដោយសារបាំងដោយពពកអាស៊ីតស៊ុលផួរិចក្រាស់ៗ។ បើទោះជាមើលឃើញក៏មានទំហំធំជាង ព្រះអាទិត្យមើលចេញពីផែនដី ចំនួនពីរដងដែរ។
ចម្ងាយរវាងព្រះអាទិត្យនិងផែនដីគឺប្រមាណ ១៥០ លាន គ.ម ដោយព្រះអាទិត្យគ្របដណ្ដប់ពាក់កណ្ដាលមេឃនៃផែនដី ហើយព្រះចន្ទគ្របដណ្ដប់ពាក់កណ្ដាលទៀត។ នេះជាហេតុដែលធ្វើឲ្យពេលព្រះចន្ទធ្វើដំណើរចន្លោះព្រះអាទិត្យ និង ផែនដី បង្កើតបានជាចន្ទគ្រាសដូចក្នុងរូបភាពបានបង្ហាញ។ព្រះអាទិត្យមើលចេញពីភពអង្គារមានទំហំតូចជាងលើផែនដី ដោយសារភពនេះមានចម្ងាយឆ្ងាយពីព្រះអាទិត្យដល់ទៅ ២២៨ លាន គ.ម។
ខាងលើជាទិដ្ឋភាពព្រះអាទិត្យមើលចេញពីព្រះចន្ទមួយនៃភពព្រហស្បតិ៍ឈ្មោះថា Europa ដោយមើលទៅឃើញថាភពព្រហស្បតិ៍បម្រុងនឹងធ្វើដំណើរបាំងព្រះអាទិត្យ បង្កើតបានជារង្វង់ក្រហមជុំវិញភព។ បញ្ជាក់ថាភពព្រហស្បតិ៍មានចម្ងាយ ៧៧៩ លាន គ.ម ពីព្រះអាទិត្យ។
ពពកដែលសម្បូរដោយគ្រីស្តាល់ដូចទឹកកក និងសារធាតុហ្គាស នៃភពសៅរ៍ បានបង្កើតចេញជាបាតុភូតដ៏អស្ចារ្យមួយពេលប៉ះនឹងពន្លឺព្រះអាទិត្យ ប្រៀបដូចជាថ្ងៃបាំងឆត្រលើភពផែនដីយ៉ាងអ៊ីចឹង។ ត្បិតថាព្រះអាទិត្យហាក់ចុះថយពន្លឺនៅត្រឹមភពសៅរ៍ ប៉ុន្តែគេនៅតែមិនអាចមើលព្រះអាទិត្យនឹងភ្នែកទទេបាន។ គម្លាតរវាងភពសៅរ៍និងព្រះអាទិត្យគឺប្រមាណ ១៤២៩ លាន គ.ម។
ខាងលើជាពន្លឺព្រះអាទិត្យមើលចេញព្រះចន្ទមួយរបស់ភពអ៊ុយរ៉ានុសឈ្មោះថា Ariel។ គម្លាតដ៏ឆ្ងាយដល់ទៅ ២,៨៩ ពាន់លាន គ.ម រវាងព្រះអាទិត្យ និង អ៊ុយរ៉ានុស ធ្វើឲ្យពន្លឺព្រះអាទិត្យកាន់តែចុះខ្សោយទៅ។
ព្រះអាទិត្យពេលមើលចេញពីព្រះចន្ទមួយរបស់ភពណិបទូនឈ្មោះថា Triton។ ណិបទូនមានចម្ងាយប្រមាណ ៤,៥ ពាន់លាន គ.ម ពីព្រះអាទិត្យ។ ពពកពោរពេញដោយធូលី និង ហ្គាសនៃ Triton បានបាំងរូបរាងព្រះអាទិត្យ មើលឃើញតែពន្លឺបន្តិចបន្តួច។
ព្រះអាទិត្យមើលចេញពីភពភ្លូតុងកាន់តែតូចទៅ ដោយមានគម្លាតឆ្ងាយពីគ្នាដល់ ៦,១១ ពាន់លាន គ.ម៕